ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាឈុតធំ នឹងចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Women’s Championship ) ជាលើកដំបូងចាប់តាំងពីពានរង្វាន់នេះ បង្កើតឡើងនៅឆ្នាំ ២០០៤ នេះបើយោងតាមការចេញផ្សាយនៅលើវិបសាយ bolalob.com ដែលជាវិបសាយពត៌មានរបស់ឥណ្ឌូនេស៊ី។
តាមគម្រោងក្រៅតែពីពានរង្វាន់ជើងឯកបាល់ទាត់នារីសម្រាប់ក្រុមឈុតធំ ការប្រកួតក្នុងពានរង្វាន់ជើងឯកបាល់ទាត់នារីអាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Women’s Championship ) ក៏ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ ចូលរួមផងដែរ។
ទាំង ២ កម្មវិធីនេះ នឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ដូចគ្នាដោយ ការប្រកួតក្នុងពានរង្វាន់ជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨ ( AFF Women’s Championship 2018 ) ចាប់ផ្ដើមមុន ពោលគឺនៅខែឧសភា ស្របពេលដែល ពានរង្វាន់ជើងឯកបាល់ទាត់នារី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Women’s Championship 2018 ) ចាប់ផ្ដើមនៅខែមិថុនា។
លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលក៏បានបង្ហាញផងដែរ ដោយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាឈុតធំ ស្ថិតនៅក្នុងពូល A ស្របពេលដែល ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ ស្ថិតនៅពូល B។
លទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨៖
លទ្ធផលនៃការចាប់ឆ្នោត ពានរង្វាន់ជើងឯកបាល់ទាត់នារី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨៖
***បញ្ជាក់ថា ការរៀបចំការប្រកួត កាលបរិច្ឆេទ ក៏ដូចជាការចាប់ឆ្នោតបែងចែកពូលនេះ គឺស្ថិតនៅក្នុងសេចក្ដីព្រៀង នឹងរង់ចាំតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីប៉ុណ្ណោះ បើមិនមានការប្រែប្រួលការរៀបចំការប្រកួត កាលបរិច្ឆេទ ក៏ដូចជាការចាប់ឆ្នោតបែងចែកពូល នឹងអនុម័តជាផ្លូវការ នេះបើតាមការបញ្ជាក់ របស់មន្រ្តីសារពត៌មាននៃសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន ( Asean Football Federation )។
ពត៌មានច្បាស់ការក្រុមការងារ We Are Football នឹងជម្រាបជូនបន្ថែម!
សូមរំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាឈុតធំ ពុំធ្លាប់បានចូលរួមប្រកួតក្នុងពានរង្វាន់នេះឡើយចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ ២០០៤ មក ស្របពេលដែល ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ ទើបតែចូលរួមប្រកូតពានក្នុងតំបន់កាលពីឆ្នាំទៅដែលធ្វើឡើងនៅប្រទេសឡាវ និងថែមទទួលបានចំណាត់ថ្នាក់លេខ ៤ ផងដែរ៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា